![]() |
| Acer Liquid M220 (Credit: PCWorld) |
ទូរស័ព្ទ Liquid M220 មានតម្លៃចាប់ពី 79€ (89 ដុល្លារអាមេរិក) គ្រោងដាក់លក់នៅអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក។ ក្រុមហ៊ុននៅមិនទាន់ហ៊ានបញ្ជាក់ភ្លាមទេថា តើនឹងដាក់លក់នៅអាមេរិកឬអត់ ? M220 មានអេក្រង់ 4-inch ស្រដៀងនឹងទូរស័ព្ទ Windows តម្លៃទាបផ្សេងទៀត ដូចជា Lumia 435 និង Lumia 512។ វាមានកាមេរ៉ាក្រោយ 5-megapixel, កាមេរ៉ាមុខ 2-megapixel ភ្ជាប់ជាមួយកម្មវិធីជាច្រើនរបស់ក្រុមហ៊ុន Microsoft រួមទាំង Cortana និង OneDrive។
ចំណែកស្មាតហ្វូនដែលស្គាល់ 3G-HSPA+ មិនមានប្រព័ន្ធ LTE ទេ ដូចគ្នាទៅនឹងទូរស័ព្ទតម្លៃទាបផ្សេងទៀតដែរ ប៉ុន្តែមានលក្ខណៈពិសេសផ្សេងរួមមាន dual-core processor, អង្គចងចាំ 4GB, RAM 512MB និងប្រើបានស៊ីមពីរ។
![]() |
| Acer Jade Z (Credit: PCWorld) |
ស្មាតហ្វូនថ្មីទាំងអស់នឹងត្រូវបានភ្ជាប់មកជាមួយនូវកម្មវិធីតាមដានថ្មី Liquid Leap+ របស់ក្រុមហ៊ុន Acer ដែលពាក់នៅកដៃ។ ប្រព័ន្ធប្រតិបត្តិការ OS-agnostic អាចធ្វើការជាមួយនឹងឧបករណ៍ដែលកំពុងដំណើរការប្រព័ន្ធប្រតិបត្តិការ Android, Windows និង iOS តាមរយៈ Acer Leap Manager app។ កម្មវិធីតាមដាននេះមានអេក្រង់ប្រភេទ OLED ទំហំ 1-inch និងធ្វើការត្រួតពិនិត្យរាល់សកម្មភាពជាមូលដ្ឋានផ្សេងទៀត។ វាក៏អាចទទួលអ៊ីម៉ែល ប្រតិទិន និងការជូនដំណឹង SMS ជាអក្សរតាមរយៈស្មាតហ្វូន។ ឧបករណ៍នេះនឹងចាប់ផ្តើមលក់នៅ EMEA ក្នុងខែមីនាក្នុងតំលៃ 79€៕
ក្រុមហ៊ុន Acer នឹងបន្ទាន់សម័យប្រព័ន្ធប្រតិបត្តិការទៅកាន់ Windows 10 សំរាប់ទូរស័ព្ទតម្លៃទាប
By Admin |
Sunday, March 1, 2015

