![]() |
Credit : PCWorld |
Samsung Pay នឹងលេចរូបរាងលើកដំបូងនៅរដូវក្តៅក្នុងសហរដ្ឋអាមេរិក និងអនុញ្ញាតឲ្យអតិថិជនប្រើប្រាស់ប្រព័ន្ធនេះតាមរយៈស្មាតហ្វូន។ ក្រុមហ៊ុន Google នឹងពង្រឹងជំហររបស់ខ្លួនឲ្យកាន់តែប្រសើរ ដើម្បីធ្វើការប្រកួតជាមួយ Apple Pay។
Samsung បានប្រកាសកាលពីថ្ងៃអាទិត្យនៅឯសន្និសិទ្ធទូរស័ព្ទពិភពលោកនៅ Barcelona ថា ប្រព័ន្ធនេះនឹងមានលើ Galaxy S6 ដំបូងគេ ហើយវាពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធនៃការទូទាត់របស់ប្រព័ន្ធ NFC ដែលបានប្រើរួចហើយដោយ Google Wallet និង Apple Pay។
រាល់ការទូទាត់របស់ Google Wallet ធ្វើឡើងតាមរយៈ Google ចំណែក Samsung Pay និង Apple Pay មិនដូច្នោះទេ។ សំដីរបស់លោក Jorn Lambert ប្រតិបត្តិកររបស់ MasterCard។
ការប្រកួតប្រជែងរបស់ Apple, Google និង Credit Cards
ការដាក់ឲ្យដំណើររបស់ Samsung Pay ក្នុងគោលបំណងពង្រឹងការប្រកួតប្រជែងក្នុងទីផ្សារទូទាត់ចល័តរបស់ Android។ Google Wallet ចាប់ដំណើរការតាំងពីឆ្នាំ 2011 រហូតដល់ពេលបច្ចុប្បន្ននេះ។ កាលពីខែកម្ភៈ Google ត្រូវការបច្ចេកវិទ្យា SoftCard ដើម្បីពង្រឹង Google Wallet ក្នុងការប្រកួតប្រជែងជាមួយ Apple។
កង្វះខាតនៅក្នុងវិស័យឧស្សាហកម្ម គឺជាចលនានៃការទូទាត់ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗតាមរយៈទូរស័ព្ទ ជំនួយឲ្យការទូទាត់ជាសាច់ប្រាក់ ឬក៏តាមរយៈកាត ដែលដំណើរយ៉ាងរលូននាពេលបច្ចុប្បន្ននេះ។ សំដី Sandy Shen អ្នកវិភាគរបស់ Gartner នៅ Beijing។ គាត់មិនរំពឹងថា ការទូទាត់តាមទូរស័ព្ទនឹងមានឥទ្ធិពលច្រើនឆ្នាំទេ ព្រោះវារួមបញ្ចូលត្រឹមតែកាត កម្មវិធីផ្្សព្វផ្សាយ និងកូប៉ុងតែប៉ុណ្ណោះ៕
ក្រុមហ៊ុន Samsung បានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ចល័តតាមទូរស័ព្ទ
By Admin |
Monday, March 2, 2015