Acer Liquid M220
Acer Liquid M220 (Credit: PCWorld)
( PCWorld ) - ក្រុម​ហ៊ុន Acer ទទួល​បាន​ការ​ចាប់​ផ្តើម​មុន​គេ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10។ ក្រុម​ហ៊ុន​គ្រោង​បញ្ចេញ​ទូរស័ព្ទ​ស្មាតហ្វូន​ថ្មី​ៗ​ទៀត ដោយ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8.1 ប៉ុន្តែ​ក៏​បាន​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​នោះ​នៅ​ចុង​ឆ្នាំ​នេះ។
          ទូរស័ព្ទ Liquid M220 មាន​តម្លៃ​ចាប់​ពី 79€ (89 ដុល្លារ​អាមេរិក) គ្រោង​ដាក់​លក់​នៅ​អឺរ៉ុប មជ្ឈិម​បូព៌ា និង​អាហ្វ្រិក។ ក្រុម​ហ៊ុន​នៅ​មិន​ទាន់​ហ៊ាន​បញ្ជាក់​ភ្លាម​ទេ​ថា តើ​នឹង​ដាក់​លក់​នៅ​អាមេរិក​ឬ​អត់ ? M220 មាន​អេក្រង់ 4-inch ស្រដៀង​នឹង​ទូរស័ព្ទ Windows តម្លៃ​ទាប​ផ្សេង​ទៀត ដូច​ជា Lumia 435 និង Lumia 512។ វា​មាន​កាមេរ៉ា​ក្រោយ 5-megapixel, កាមេរ៉ា​មុខ 2-megapixel ភ្ជាប់​ជាមួយ​កម្មវិធី​ជា​ច្រើន​របស់​ក្រុមហ៊ុន Microsoft រួម​ទាំង Cortana និង OneDrive។
          ចំណែក​ស្មាតហ្វូន​ដែល​ស្គាល់ 3G-HSPA+ មិន​មាន​ប្រព័ន្ធ LTE ទេ ដូច​គ្នា​ទៅ​នឹង​ទូរស័ព្ទ​តម្លៃ​ទាប​ផ្សេង​ទៀត​ដែរ ប៉ុន្តែ​មាន​លក្ខណៈ​ពិសេស​ផ្សេង​រួម​មាន dual-core processor, អង្គ​ចងចាំ 4GB, RAM 512MB និង​ប្រើ​បាន​ស៊ីមពីរ។
Acer Jade Z (Credit: PCWorld)
          សំរាប់​ការ​ដាក់​លក់​នៅ​ក្នុង​ខែ​មីនា​នេះផង​ដែរ Liquid Z220 នឹង​មាន​តំលៃ​ចាប់​ពី 89€ ហើយ​វា​មាន​លក្ខណៈ​ពិសេស​មួយ​ចំនួន​ស្រដៀង​នឹង​ស្មាតហ្វូន Moto E ជំនាន់​ទី​ពីរ​របស់​ក្រុមហ៊ុន Lenovo។ វា​មាន​អេក្រង់ 4-inch, អង្គ​ចងចាំ 8GB, ប្រើ​ស៊ីមពីរ, កាមេរ៉ា​ក្រោយ 5-megapixel, កាមេរ៉ា​មុខ 2-megapixel, ដំណើរ​ការ Dual-core ប្រភេទ Qualcomm Snapdragon 400 និង​ប្រព័ន្ធ​ប្រតិបត្តិការ Android 5.0 ដែល​គេ​ស្គាល់​ថា​ជា lollipops។ Acer ក៏​បាន​ណែនាំ​ប្រភេទ Liquid Z520 មាន​កាមេរ៉ា 8-megapixel មាន​តំលៃ​ចាប់​ពី 109€។ ក្រុម​ហ៊ុន Acer ធានា​ថា​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​សំរាប់​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ដែល​ទូរស័ព្ទ Windows ផ្សេង​ទៀត​មិន​អាច​ធ្វើ​បាន។ ទន្ទឹម​នឹង​នោះ ក្រុមហ៊ុន​ក៏​បាន​ប្រកាស​ស្មាតហ្វូន Jade Z ដំណើរ​ការ​ដោយ​ប្រព័ន្ធ Android មាន​តំលៃ​ចាប់​ពី 199€, ប្រព័ន្ធ LTE, អេ​ក្រង់ 5-inch, កញ្ចក់​ប្រភេទ Gorilla Glass, ប្រភេទ MediaTek 64-Bit processor, កាមេរ៉ា​ក្រោយ 13-megapixel, កំរាស់ 7.9ml, ទំងន់ 110g ដែល​គ្រោង​នឹង​ដាក់​លក់​នៅ​អឺរ៉ុប​ក្នុង​ខែ​មីនា​នេះ​ផង​ដែរ។
          ស្មាតហ្វូន​ថ្មី​ទាំង​អស់​នឹង​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​នូវ​កម្មវិធី​តាម​ដាន​ថ្មី Liquid Leap+ របស់​ក្រុមហ៊ុន Acer ដែល​ពាក់​នៅ​ក​ដៃ។ ប្រព័ន្ធ​ប្រតិបត្តិការ OS-agnostic អាច​ធ្វើការ​ជាមួយ​នឹង​ឧបករណ៍​ដែល​កំពុង​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ Android, Windows និង iOS តាមរយៈ Acer Leap Manager app។ កម្មវិធី​តាមដាន​នេះ​មាន​អេក្រង់​ប្រភេទ OLED ទំហំ 1-inch និង​ធ្វើការ​ត្រួតពិនិត្យ​រាល់​សកម្មភាព​ជា​មូលដ្ឋាន​ផ្សេង​ទៀត។ វា​ក៏​អាច​ទទួល​អ៊ីម៉ែល ប្រតិទិន និង​ការ​ជូនដំណឹង SMS ជា​អក្សរ​តាមរយៈ​ស្មាតហ្វូន។ ឧបករណ៍​នេះ​នឹង​ចាប់ផ្តើម​លក់​នៅ EMEA ក្នុង​ខែ​មីនា​ក្នុង​តំលៃ 79€៕
Jillur Rahman

I'm Jillur Rahman. A full time web designer. I enjoy to make modern template. I love create blogger template and write about web design, blogger. Now I'm working with Themeforest. You can buy our templates from Themeforest.