Samsung Pay, Galaxy S6
Credit : PCWorld
( PCWorld ) - Samsung ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ Android ដ៏​ធំ​របស់​ពិភព​លោក បាន​ដាក់​ការ​ប្រឈម​ដ៏​សំខាន់​មួយ​ចំពោះ Google Wallet កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​និយាយ​ថា ខ្លួន​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​ទូទាត់​ចល័ត​តាមរយៈ​ទូរស័ព្ទ​ក្នុង​ពេល​ឆាប់​ៗ​នេះ។
          Samsung Pay នឹង​លេច​រូបរាង​លើក​ដំបូង​នៅ​រដូវ​ក្តៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​អនុញ្ញាត​ឲ្​យអតិថិជន​ប្រើប្រាស់​ប្រព័ន្ធ​នេះ​តាមរយៈ​ស្មាតហ្វូន។ ក្រុមហ៊ុន Google នឹង​ពង្រឹង​ជំហរ​របស់​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ ដើម្បី​ធ្វើការ​ប្រកួត​ជាមួយ Apple Pay។
          Samsung បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ឯ​សន្និសិទ្ធ​ទូរស័ព្ទ​ពិភព​លោក​នៅ Barcelona ថា ប្រព័ន្ធ​នេះ​នឹង​មាន​លើ Galaxy S6 ដំបូង​គេ ហើយ​វា​ពឹង​ផ្អែក​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​នៃ​ការ​ទូទាត់​របស់​ប្រព័ន្ធ NFC ដែល​បាន​ប្រើ​រួច​ហើយ​ដោយ Google Wallet និង Apple Pay។
          រាល់​ការ​ទូទាត់​របស់ Google Wallet ធ្វើ​ឡើង​តាមរយៈ Google ចំណែក Samsung Pay និង Apple Pay មិន​ដូច្នោះ​ទេ។ សំដី​របស់​លោក Jorn Lambert ប្រតិបត្តិករ​របស់ MasterCard។

          ការ​ប្រកួត​ប្រជែង​របស់ Apple, Google និង Credit Cards

          ការ​ដាក់​ឲ្យ​ដំណើរ​របស់ Samsung Pay ក្នុង​គោល​បំណង​ពង្រឹង​ការ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ទូទាត់​ចល័ត​របស់ Android។ Google Wallet ចាប់​ដំណើរ​ការ​តាំង​ពី​ឆ្នាំ 2011 រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ។ កាល​ពី​ខែ​កម្ភៈ Google ត្រូវ​ការ​បច្ចេកវិទ្យា SoftCard ដើម្បី​ពង្រឹង Google Wallet ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ Apple។
          កង្វះ​ខាត​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម គឺ​ជា​ចលនា​នៃ​ការ​ទូទាត់ ដើម្បី​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​តាមរយៈ​ទូរស័ព្ទ ជំនួយ​ឲ្យ​ការ​ទូទាត់​ជា​សាច់​ប្រាក់ ឬ​ក៏​តាមរយៈ​កាត ដែល​ដំណើរ​យ៉ាង​រលូន​នា​ពេល​បច្ចុប្បន្ន​នេះ។ សំដី Sandy Shen អ្នក​វិភាគ​របស់ Gartner នៅ Beijing។ គាត់​មិន​រំពឹង​ថា ការ​ទូទាត់​តាម​ទូរស័ព្ទ​នឹង​មាន​ឥទ្ធិពល​ច្រើន​ឆ្នាំ​ទេ ព្រោះ​វា​រួម​បញ្ចូល​ត្រឹម​តែ​កាត កម្មវិធី​ផ្្សព្វផ្សាយ និង​កូប៉ុង​តែ​ប៉ុណ្ណោះ៕
Jillur Rahman

I'm Jillur Rahman. A full time web designer. I enjoy to make modern template. I love create blogger template and write about web design, blogger. Now I'm working with Themeforest. You can buy our templates from Themeforest.